មេធាវី នុត ទីតូ ផ្ញើសារអបអរសាទរ និងជូនពរឯកឧត្តម ហង្ស សាមឿន ដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឋានៈស្មើទេសរដ្ឋមន្ដ្រី
28-12-2022 21:29
(ភ្នំពេញ)៖ មេធាវី នុត ទីតូ សូមសម្តែងការអបអរសាទរ និងជូនពរ ឯកឧត្តម ហង្ស សាមឿន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មានឋានៈស្មើទេសរដ្ឋមន្ដ្រី។
សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តម ហង្ស សាមឿន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បន្តទទួលបានជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕