(កណ្តាល​)៖ សុំណុំរឿងមនុស្ស១២នាក់ ដែលបានបញ្ជូនខ្លួនទៅតុលាការក្រោយឃាត់ខ្លួនលើករណីបញ្ជល់មាន់ត្រូវបានអយ្យការអមសាលាដំបូង សម្រេចចោទពីបទ «លេងល្បែងស៊ីសង មាត្រា៤» ដោយឱ្យទៅផ្ទះជាបណ្ដោះអាសន្ន ខណៈដែលសំណុំរឿងបញ្ជូនទៅជំនុំជម្រះផ្ទាល់។ នេះបើតាមលោកឯក ស៊ុនរស្មី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមជម្រាបថា មនុស្ស១២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២ ក្នុង​ដី​ឡូត៍ចំការ​ស្វាយ​មួយ​កន្លែង​ នៅក្នុងភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សូមបញ្ជាក់ថា តាមប្រភពសមត្ថកិច្ចបញ្ជាក់ថា ក្រុម​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​ប្រចាំ​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ត្រូវ​បានកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​តា​ខ្មៅ ក្របួច​ជាប់​បាន​១២​នាក់ ម៉ូតូ​ជាង​២០​គ្រឿង រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត។

សមត្ថកិច្ចឱ្យដឹង​ថា ជនសង្ស័យ​មាន​ចំនួន​១២​នាក់៖

* ទី​១៖ ​ឈ្មោះ ម៉ៅ ហូរ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ធ្វើ​ចម្ការ
* ទី​២៖ ឈ្មោះ ហ៊ួ​រ ម៉េ​ង​ហួត ភេទ​ប្រុស អាយុ​៣៦​ឆ្មាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ។
* ទី​៣៖ ឈ្មោះ កាក់ ធា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ក​កម្មករ
* ទី​៤៖ ឈ្មោះ អ៉ឹ​ម គឹ​ម​ហឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​ពោ​ធី​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល មុខ​ររ​កម្មករ
* ទី​៥-​ឈ្មោះ ម៉ឺន ចំណាប់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​សង្កាត់​ក្បាល ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ
* ទី​៦៖ ឈ្មោះ វុ​ត្ថា ថា​វណ្ណៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​មើល​ក្ងាន
* ទី​៧៖ ឈ្មោះ ម៉​ម ធិ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ
* ទី​៨៖ ឈ្មោះ លឹ​ម ហ៊រ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​មុខរបរ​នៅផ្ទះ
* ទី​៩​៖ ឈ្មោះ អេ​ង វ​ណ្ណះ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ​ខាងជើង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ខេត្តកណ្តាល​មិច​របរ​នៅផ្ទះ
* ទី​១០៖ ឈ្មោះ​ហេង គ​ន្ធា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ
* ទី​១១៖ ឈ្មោះ​មាស ថា​វន្ត ភេទ​ប្រុស អាយុ​១៥​ឆ្មាំ ជន​ជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មើល​ក្ងាន និង
* ​ទី​១២៖ ឈ្មោះ ទេព សុវណ្ណ​រិ​ទ្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីល​លំនៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មើល​ក្ងាន ។

យោងតាមប្រភពព័ត៌មានបានលួចបង្ហើបថា ពួកគាត់បានចាញ់បោកមេខ្យល់ដោយបង់ថវិការទៅគេម្នាក់អស់៣០០ដុល្លារ ជាថ្នូរនឹងការដោះលែង តែធាតុពិតគ្មានច្បាប់ណាដាក់ទោសអ្នកលេងល្បែងស៊ីសង ពោលគឺគ្រាន់តែពិន័យប៉ុណ្ណោះ ដូច្នេះការបង់ថវិការអស់ម្នាក់៣០០ដុល្លារ គឺចាញ់បោកគេយ៉ាងពិតប្រាកដ៕