(ក្រចេះ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់នូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមានការវិវត្តន៍រីកចម្រើនទ្វេរឡើងថែមទៀត កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅវត្តសិលានទី ស្ថិតក្នុង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ លោកទេសរដ្ឋមន្ត្រីកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បេសកជនពិសេស និងលោកស្រី, ឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមេបញ្ជាការរងកងទ័ពជើងអាកាស និងងលោកស្រី ឈុន ផាណ្ណា ព្រមទាំងមានវត្តមាន និមន្តពីព្រះមេគុណខេត្តក្រចេះ រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានចូលរួមប្រារព្ធពិធីក្រុងពលី បញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាករ ទ្រង់ឈរ ប្រទានពរដល់សត្វ ដែលផ្តួចផ្តើមឡើងដោយព្រះចៅអធិការវត្ត ព្រះគ្រូមេត្តាធរញ្ញាណ វ៉ា សោភា ព្រមទាំងគណៈកម្មការអាចារ្យវត្ត សិលានទី ដើម្បីជាការតបស្នងសងព្រះគុណចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។

ព្រះចៅអធិការវត្តសិលានទីឆ្លូង ក្នុងនាមគណៈកម្មការវត្តនិងពុទ្ធបរិស័ទ បានសំដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា ព្រមទាំងបុត្រ ដែលមានកម្លាំងសុទ្ធាជ្រះថ្លា ក្នុងការចូលរួម ចំណែកយ៉ាងសកម្មក្នុងការជួយស្តារ និងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីតម្កល់ទុកជាស្រែបុណ្យឲ្យប្រជាពុទ្ធបរិស័ទ ពិសេសសំរាប់យុវជនជំនាន់ក្រោយ គោរពបូជាទៅតាម ប្រពៃណី ទំនៀមទំលាប់ លើកផ្នែកព្រះពុទ្ធសាសនា ខ្មែរតរៀងទៅ។

លោកបណ្ឌិត ឈួន ថាវរិន្ទ ក៏បានចូលរួមសប្បាយរីករាយចំពោះសមិទ្ធិផលថ្មី ដែលផ្តួចផ្តើមឡើងពីសេចក្តីជ្រះថ្លាតាំងចិត្តដោយ សោមនស្សរីករាយ ជាកុសលពីព្រះតេជគុណព្រះចៅអធិការវត្ត ព្រះគ្រូមេត្តាធរញ្ញាណ វ៉ា សោភា កើតមកពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក លោកស្រី សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកកសាង និងជាវព្រះបដិមា ទ្រង់ឈរ ប្រទានពរដល់សត្វ ដែលមានកំពស់រួមទាំងបល្ល័ង ១២ម៉ែត្រ ៦តឹក ក្នុងទីអារាមវត្ត សិលានទីនាពេលនេះ។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ក៏បានលើកឡើងផងដែរ ពីការវិវត្តរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រពីសម្តេចតេជោ ហ៊ុន សែន ដែលបានរក្សាសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាជាពលរដ្ឋយើងរស់នៅប្រកបដោយភាពសុខដុមរមនាមានាបំផុត។

លោកបានបញ្ជាក់ពីសមិទ្ធិផលខាងលើនេះគឺបានបង្ហាញជាថ្មីនូវភាពរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែផ្តល់នូវជំនឿជៀជាក់ធ្វេរឡើងពីប្រជាពលរដ្ឋនៅទូទាំងប្រទេសមកលើការដឹកនាំប្រកបដោយគតបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។

លោកបណ្ឌិត ឈួន ថាវរិន្ទ បានសំដែងនូវការកោតសរសើរ ប្រគេនដល់ព្រះចៅអធិការវត្តសិលា នទី លោកអាចារ្យគណៈ:កម្មការចំណុះជើងវត្ត និងប្រជាពលរដ្ឋព្រមទាំងសប្បុរសជននានាដែលបានចំណាយកំលាំងកាយចិត្តព្រម ទាំងទ្រព្យធនផ្ទាល់ខ្លួនដើម្បីរួមចំណែកកសាងនូវសមិទ្ធិផលនានាក្នុងវត្ត សិលា នទី ឲ្យមានការរីកចំរើនដូចសព្វថ្ងៃសាកសមជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរយើងទូទៅគោរពនិងប្រតិបត្តិតរៀងទៅ។

កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងលោកបណ្ឌិត ឈួន ថាវរិន្ទ ក៏បានផ្តាំផ្ញើទូលប្រគេនចំពោះព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់បន្តចូល ថែរក្សានូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម រួមនឹងឥស្សរជនក្នុងកងទ័ពជាច្រើនទៀតដែលបានយកជីវិតទៅប្តូរយកនូវសុខសន្តិភាព។

លោកក៏បានលើកឡើងនូវសមិទ្ធិផល ថ្មីមួយទៀតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ គឺនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គ ក្នុងទឹកដីខេត្តក្រចេះ ស្ថិតក្រោមម្លប់សុខសន្តិភាព។

ជាកស្តែងពេលនេះលោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា ព្រមទាំងបុត្រ និងសប្បុរសជនបានប្រគេនបច្ច័យផ្តើមកសាងព្រះពុទ្ធបដិមាករ ចំនួន ៤០០០ដុល្លារ រួមនឹងទេយវត្ថុផ្សេងៗ ប្រគេណព្រះចៅអធិការវត្ត បច្ច័យ ២.០០០.០០០ រៀល ប្រគេនព្រះសង្ឃ ៧អង្គ មានសាដក រួមជាមួយបច្ច័យ សរុប ១.៩០០.០០០ រៀល ផ្តល់ជូនគណបក្សឃុំឆ្លូង ៥០០.០០០រៀល គណបក្សស្រុកឆ្លូង ៥០០.០០០រៀល។

នាឱកាសនោះ លោកបានចែកជូនប្រជាពុទ្ធបរិស័ទ្ធចូលរួមក្នុងពិធីបញ្ចុះបឋមសិលា ចំនួន១០០នាក់ក្នុងម្នាក់ៗមាន ក្រណាត់សរ ១ដុំ រួមនឹងថវិកា១០.០០០ រៀលផងដែរ។

សប្បុរសជនដែលបានចូលរួមឧបត្ថម្ភកសាងព្រះពុទ្ធរូបនាថ្ងៃនេះរួមមាន៖

*ទី១៖ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងលោកស្រី លាង សារិទ្ធ ថវិកា ៥០០ ដុល្លារ
*ទី២៖ លោកស្រី ស៊ុន សាភឿន ព្រមទាំងបុត្រ ៥០០ ដុល្លារ
*ទី៣៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកស្រី ទេព រ៉ូហ្សេត ព្រមទាំងបុត្រ ៣០០០ ដុល្លារ
*ទី៤៖ ឧត្តមសេនីយ៍ឯក មុនី ហោរ៉ាត និងលោកស្រី ចុង សុឃីម ព្រមទាំងបុត្រ ៣០០០ ដុល្លារ
*ទី៥៖ លោកបណ្ឌិត រុន រ័ត្នវាសនា និងលោកស្រីឧកញ៉ា ជា សុវណ្ណនី ព្រមទាំងបុត្រ ២៥០០ ដុល្លារ
*ទី៦៖ លោក ជា ផេង និងលោកស្រី ទេព សុភី ព្រមទាំងបុត្រ ២៥០ ដុល្លារ
*ទី៧៖ លោកស្រី អ៊ី វាសនា និងលោក អ៊ឹង បូរីរតនៈ និងលោកស្រី គ្រង់ លីឆេង ព្រទាំងបុត្រ ៥០០ ដុល្លារ
*ទី៨៖ មហាឧបាសិកាពុទ្ធសានូបត្ថម្ភ អ៊ុក ប៊ុនធឿន មហាឧបាសិកាពុទ្ធសានូបត្ថម្ភ ហេង សៀងម៉ៃ ព្រមទាំងបុត្រថវិកា ១០០០ ដុល្លារ
*ទី៩៖ ព្រឹទ្ធមហាឧបាសិកាពុទ្ធសានូបត្ថម្ភ ងិន គា ព្រមទាំងបុត្រនិងចៅៗ ៥០០ដុល្លារ
*ទី១០៖ ព្រឹទ្ធមហាឧបាសិកាពុទ្ធសានូបត្ថម្ភ សឿង ស៊ីវខេង ព្រមទាំងបុត្រ ថវិកា ៥០០ដុល្លារ៕