(ភ្នំពេញ)៖ លោក យ៉ាន រ៉ា រស់នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក យ៉ាន រ៉ា បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមលេខ៥៨៩៣ ល.ប ចុះថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៥ មានទីតាំងស្ថិតនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទំហំ១៥២៦ ម៉ែត្រក្រឡានិងមាន ព្រំប្រទល់៖ ខាងជើងទល់នឹងឈីវ សេង, ខាងត្បូងទល់នឹង មុយ គង់, ខាងកើតទល់នឹងមុយ គង់, ខាងលិចទល់នឹង ហួត ងួនលី។

លោកបានបញ្ជាក់ថា លោកពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់សូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»