Johnnie Walker រៀបចំព្រឹត្តិការណ៍ «Golden Ball» នៅក្លឹប Epic នឹងកក្រើកនៅយប់នេះ
22-06-2016 11:34
(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត ដល់អតិថិជន ដែលតែងតែគាំទ្រ និងនិយមចូលចិត្តពិសារនូវរសជាតិស្រាវីស្គី Johnnie Walker ក៏ដូចជាបង្កើនភាពល្បីល្បាញ ភាពទាន់សម័យ និងដើម្បីទទួលបានអតិថិជនថ្មីៗបន្ថែមទៀត ក្រុមហ៊ុនស្រា Johnnie Walker បានរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យមួយ មានឈ្មោះថា «Golden Ball» នៅក្លឹប Epic នារាត្រីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
អ្វីដែលធ្វើឲ្យកម្មវិធី ត្រូវបានគេរំពឹងថា នឹងកក្រើកក្លឹប Epic នៅយប់នេះ គឺដោយសារតែការបង្ហាញវត្តមាន របស់កំពូលតារាចម្រៀង មាស សុខសោភា តារាសម្ដែងជាច្រើនរូប និង DJ ល្បីៗប្រចាំនៅក្នុងក្លឹប ដើម្បីមកអង្រួនអារម្មណ៍ដល់ភ្ញៀវកិត្តិយស ដែលបានចូលរួម បង្កើនបរិយាកាសសប្បាយទ្វេដង ហើយចូលរួមអបអរពីភាពជោគជ័យ ដល់ស្រា Johnnie Walker ដែលជាស្រាកំពុងពេញនិយម និងលក់ដាច់ជាងគេ នៅកម្ពុជា។
ព្រឹត្តិការណ៍ដ៏ពិសេសនេះ ក៏មានការចាប់រង្វាន់ និងមានការផ្ដល់ជូនភ្ញៀវកិត្តិយស នូវកម្មវិធីពិសេសៗជាច្រើនទៀត។ សូមចូលរួមក្រេបរសជាតិ ដោយការទទួលខុសត្រូវខ្ពស់ជាមួយ Johnnie Walker នារាត្រីនេះ ទាំងអស់គ្នា..!៕