(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យជប៉ុន រួមជាមួយក្រុមគ្រូពេទ្យខ្មែរ ដែលមានឯកទេសខាងភ្នែក បានរួមគ្នាបង្កើតមន្ទីរពេទ្យពិនិត្យ និងព្យាបាលភ្នែកនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សុខភាពភ្នែកជូន ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរ។ មន្ទីរពេទ្យនេះមានសេវាផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជាមួយគ្រូពេទ្យមានឯកទេសច្បាស់លាស់ បូករួមជាមួយឧបករណ៍ និងបរិក្ខារពេទ្យទំនើបៗស្តង់ដាររបស់ប្រទេសជប៉ុន។
មន្ទីរពេទ្យភ្នែកជប៉ុន (Japan Eye Hospital Cambodia) ត្រូវបានបង្កើតឡើងនៅកម្ពុជានាដើមឆ្នាំ២០២០។ លោក Shinya Niioka ប្រធានមន្ទីរពេទ្យ បានប្រាប់ Fresh News ថា លោកបើកមន្ទីរពេទ្យភ្នែកនៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការផ្តល់ការថែទាំសុខភាពភ្នែកឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋកម្ពុជា។
លោកប្រធានមន្ទីរពេទ្យ បានឱ្យដឹងថា មន្ទីរពេទ្យរបស់លោកមានការព្យាបាលជំងឺភ្នែកទូទៅដូចជា ភ្នែកក្រហម, ពពែឆ្កែ, ក៏ដូចជាជំងឺភ្នែកកុមារ, ជំងឺភ្នែកឡើងបាយ, ជំងឺទឹកដក់។ ជាពិសេសមន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសអាចផ្តល់ការពិនិត្យ និងព្យាបាលទៅលើជំងឺភ្នែកឡើងបាយបានយ៉ាងល្អផងដែរ។
បើតាមលោក Shinya Niioka នៅក្នុងមន្ទីរពេទ្យរបស់លោក ក៏មានកែវភ្នែកសិប្បនិមិត្ត (IOL) ផងដែរ។ ដោយឡែកសម្រាប់ការវះកាត់ជំងឺភ្នែកឡើងបាយវិញ មន្ទីរពេទ្យមាន ប្រើប្រាស់បច្ចេកវិទ្យាទំនើប ហៅថាបច្ចេកវិទ្យា «អ៉ីដូហ្វ (EDOF)» អាចមើលឃើញបានទាំងជិត មធ្យម និងឆ្ងាយ ដែលផលិតដោយក្រុមហ៊ុន SAV-IOL ជាក្រុមហ៊ុនមកពីប្រទេសស្វីស។
លោកប្រធានមន្ទីរពេទ្យ បានបញ្ជាក់ពីគុណភាពបឧបករណ៍ និងបរិក្ខារបំពាក់ក្នុងមន្ទីរពេទ្យយ៉ាងដូច្នេះ «ឧបករណ៍បច្ចេកទេសរបស់យើង គឺសុទ្ធសឹងតែជាឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលនាំចូលមកពីប្រទេសជប៉ុន។ ដោយសារយើងអាចពិនិត្យ និងវាស់វែងទិន្នន័យរបស់អ្នកជំងឺក្នុងរយៈពេលដ៏ខ្លី អាចជួយសម្រាលបន្ទុក និងកាត់បន្ថយ ពេលវេលារង់ចាំរបស់អ្នកជំងឺបានយ៉ាងច្រើនផងដែរ»។
ក្រៅតែពីឧបករណ៍ និងបរិក្ខារទំនើបៗហើយនោះ នៅក្នុងមន្ទីរពេទ្យក៏ប្រមូលផ្តុំទៅដោយគ្រពេទ្យភ្នែក ដែលមានចំណេះជំនាញយ៉ាងច្បាស់លាស់ទាំងពេទ្យជនជាតិជប៉ុន និងខ្មែរ។
លោកវេជ្ជបណ្ឌិត Manabe គឺជាគ្រូពេទ្យជនជាតិជប៉ុនមួយរូប ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យភ្នែកនេះ។ លោកមានឯកទេសផ្នែកវះកាត់ភ្នែកឡើងបាយ។ ជាមធ្យមលោកវះកាត់ជំងឺភ្នែកឡើងបាយប្រហែល ៧០០ករណី ក្នុងមួយឆ្នាំនៃមន្ទីរពេទ្យចំនួន៣ផ្សេងៗគ្នា ដែលលោកបានបម្រើការងារ។
លោកវេជ្ជបណ្ឌិត Manabe បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវេជ្ជសាស្ត្រ របស់ជប៉ុនក្នុងឆ្នាំ១៩៨៦ ជាមួយនិក្ខេបបទថ្នាក់បណ្ឌិតស្តីពីឡាស៊ែរ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Saitama ក្នុងឆ្នាំ ១៩៩០ លោកបានចូលបម្រើការនៅមន្ទីរពេទ្យជាច្រើនក្នុងប្រទេសជប៉ុន មានដូចជា Maruyama Memorial General Hospital, Hatakeyama Eye Clinic, Kurihara Eye Clinic និង St. Luke's International Hospital ហើយបានបើកគ្លីនិកឯកជនខ្លួនឯងនៅ Takamatsu ខេត្ត Kagawa ផងដែរ។
លុះដល់ឆ្នាំ២០១៤ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងតំបន់ នៅសាកលវិទ្យាល័យ Kagawa និងបានទទួល MBA ផងដែរ។ បច្ចុប្បន្ននេះ លោកជាសាស្ត្រាចារ្យក្រៅម៉ោងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Saitama និងជានាយកនៃសមាគមន៍វះកាត់ជំងឺភ្នែកឡើងបាយ និងកែតម្រូវគំហើញភ្នែក នៃប្រទេសជប៉ុន។
ភ្នែក គឺជាសរីរាង្គដ៏មានសារៈសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលទាមទារឱ្យយកចិត្តទុកដាក់ថែទាំ និងមានការពិនិត្យឱ្យបានទៀងទាត់ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ជាពិសេសសម្រាប់កុមារ។
លោកវេជ្ជបណ្ឌិត Manabe បានលើកឡើងថា វាជារឿងសំខាន់ក្នុងការពិនិត្យ ភ្នែកជាប្រចាំឱ្យបានទៀងទាត់ ដោយមិនគិតអំពីពេល ដែលភ្នែករបស់អ្នកចុះ ខ្សោយ ឬទាល់តែពេលមានការប៉ះទង្គិច។
លោកវេជ្ជបណ្ឌិត បានចែករំលែកបទពិសោធន៍ថា កុមារនៅក្នុងប្រទេសជប៉ុន ត្រូវបានយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែក។ កុមារក្នុងប្រទេសជប៉ុន ត្រូវពិនិត្យភ្នែករបស់ពួកគេនៅសាលារៀនជារៀងរាល់៤ខែម្តង ហើយកំណត់ត្រាវេជ្ជសាស្រ្ត ត្រូវបានរក្សាទុក ដើម្បីពិនិត្យមើលការប្រែប្រួល ណាមួយនៅថ្ងៃខាងមុខ។
សម្រាប់មនុស្សពេញវ័យ វាជារឿងសំខាន់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងកាត់បន្ថយហានិភ័យនាពេលអនាគតដោយ ធ្វើការពិនិត្យសុខភាពភ្នែក ម្តងក្នុងមួយឆ្នាំ។ ជាពិសេសចំពោះអ្នកមានអាយុលើសពី ៥០ឆ្នាំ អត្រាកើតជំងឺភ្នែកទាក់ទងនឹងអាយុ មានការកើនឡើង។ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យពិនិត្យទៅលើបាតភ្នែក (Fundus) ផងដែរ។
លោកវេជ្ជបណ្ឌិតជនជាតិជប៉ុន បានលើកឡើងទៀតថា ការពិនិត្យភ្នែកឱ្យបាន ត្រឹមត្រូវ គឺពិតជាចាំបាច់ណស់មុនពេលទទួលលការវះកាត់ភ្នែកផ្សេងៗ។ ដោយផ្អែកលើលទ្ធផលដែលបានមកពីការពិនិត្យនោះ វេជ្ជបណ្ឌិតឯកទេស នឹងងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ និងបង្កើតផែនការក្នុងការព្យាបាល ឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត បានផ្ដល់មតិយោបល់ថា ការពិនិត្យ និងតាមដានគំហើញ នៃភ្នែករបស់កុមារ គឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះលោកវេជ្ជបណ្ឌិត អំពាវនាវឱ្យមាតាបិតាទាំងអស់នាំបុត្រធីតាពិនិត្យភ្នែក និងពិនិត្យគំហើញ របស់ពួកគេឱ្យបានទៀងទាត់ ហើយត្រូវការពារទៅលើភ្នែកម្ញូបកុមារឱ្យ បានម្ម៉ត់ចត់។
ការរកឃើញបញ្ហាភ្នែកនានា បានរហ័ស និងត្រឹមត្រូវ អាចជួយឱ្យទទួលបានការការពារ និងការព្យាបាលបញ្ហាភ្នែក និងជំងឺនានា បានទាន់ពេលវេលា ដើម្បីរក្សាបាននូវគុណភាពនៃជីវិតឱ្យមានផាសុកភាព។ ដូច្នេះការដោះស្រាយបញ្ហាភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាបេសកកម្ម ដ៏ពិសេសមួយសម្រាប់ថ្នាក់ដឹកនាំមន្ទីរពេទ្យភ្នែករបស់ជប៉ុន ដែលកំពុងមានវត្ត មាននៅកម្ពុជា។
លោក Shinya Niioka បានបង្ហាញការប្តេជ្ញាចិត្តក្នុងនាមជាអ្នកគ្រប់គ្រងមន្ទីរពេទ្យថា ការគ្រប់គ្រងភ្នែកម្ញូប និងការព្យាបាលជំងឺភ្នែកខ្ជិល (Amblyopia) របស់កុមារឱ្យបានទាន់ពេលវាលា គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់មន្ទីរពេទ្យភ្នែកជប៉ុន (Japan Eye Hospital)។
សូមបញ្ជាក់ថា មន្ទីរពេទ្យភ្នែកជប៉ុន ជាមន្ទីរពេទ្យ ដែលចុះបញ្ជី និងទទួលបានការអនុញ្ញាតឱ្យផ្តល់សេវានៅក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។
មន្ទីរពេទ្យមានទីតាំងស្ថិតនៅអគារលេខ ៨២អា, ជាន់ទី៨ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
Google Map: https://cutt.ly/ZxK4X2p
ប្រជាពលរដ្ឋដែលមានបំណងស្វែងរកសេវាពីមន្ទីរពេទ្យ ក៏ទាក់ទងសួរពត៌មានតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 087 465 283 / 096 842 2064។ សូមបញ្ជាក់ដែរថា វេជ្ជបណ្ឌិតជនជាតិជប៉ុន ដែលមានជំនាញលើបញ្ហាភ្នែក នឹងអញ្ជើញមកកម្ពុជា ដើម្បីពិនិត្យភ្នែកដោយផ្ទាល់ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងពិនិត្យភ្នែក អាចណាត់់ការពិនិត្យភ្នែកជាមួយមន្ទីរពេទ្យតាមអាស័យដ្ឋាន ឬលេខទាក់ទងខាងលើ៕