(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៣៩,៦៩៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨០,៧៨៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៣៤៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៤,៦៥១នាក់
៤៖ អាយុ៥ឆ្នាំ ៤២៨,៣៦៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៦,៥៤៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤១៧,៥២៧នាក់ ដូសទី៤ចំនួន ៤,៧៥៣,៦៤១នាក់ និងដូសទី៥ចំនួន ១,២១៥,២២០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕