(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីទទួលជ័យលាភី ពានរង្វាន់ជាសមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបដែល «កម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៦» ដែលនឹងប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា សម្តេចតេជោ បានស្នើឲ្យលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ធ្វើជាឯកអគ្គរាជទូតសុឆន្ទៈរបស់កម្ពុជា។ បើតាមសម្តេចតេជោ ហ៊ុន សែន លោក Anton Caragea បានទទួលរួចហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីគ្មានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជាទេនោះ កម្ពុជាក៏មិនអាចជំរុញឲ្យវិស័យទេសចរណ៍ នៅកម្ពុជា អាចទទួលបានជយលាភី ជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០១៦នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាដែលពីមុនល្បីល្បាញខាងជម្លោះកាប់សម្លាប់ និងសង្គ្រាមនោះ ប៉ុន្តែពេលនេះកំពុងល្បីល្បាញខាងវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានជ័យលាភីពានរង្វាន់ជា «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប»!
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១០៖០៥នាទីព្រឹកថ្ងៃដដែល៕