(កណ្តាល)៖ ក្រុមញៀនល្បែងបញ្ជល់មាន់ចំនួន១២នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ចាប់បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយកម្លាំងមត្ថកិច្ចបានបើប្រតិបត្តិការបង្ក្រាបបានក្នុងដីឡូត៍ចំការស្វាយមួយកន្លែងនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។
ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា ដំបូងឡើងក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថា មានកន្លែងបញ្ជល់មាន់ខាងលើនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បានបញ្ជាលោកវរសេនីយ៍ទោ ពៅ បារមី ជាអធិការរងផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំង សហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះបង្ក្រាបដល់ទីតាំងបញ្ជល់មាន់នេះភ្លាមៗ ដោយចាប់បានមនុស្ស ១២នាក់ ម៉ូតូជាង ២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត៕