(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ក្នុងគោលដៅបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យការពារជាតិ កសាងនាយទាហានជាប្រភពបន្តវេនប្រកបដោយសមត្ថភាព ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយអនុវត្តតាមកម្មវិធីហ្វឹកហ្វឺនប្រចាំឆ្នាំ។
ជាក់ស្តែងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ និស្សិតមហាវិទ្យាល័យការពារជាតិជំនាន់ទី១៦ នៃសាកលវិទ្យាល័យការពារជាតិ បានដំណើការការពារអត្ថបទស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រយោធា គោលបំណងមួយច្បាស់លាស់ ពាក់ព័ន្ធនឹងងយុទ្ធសាស្ត្រការពារជាតិនាពេលអនាគត។
អត្ថបទស្រាវជ្រាវ ត្រូវបានរៀបរៀងបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សារយៈពេលក្នុងឆ្នាំកន្លងមក បានឡើងធ្វើបទបង្ហាញការពារចំពោះមុខគណៈកម្មាការដើម្បីធ្វើការវិនិច្ឆយត្រួតពិនិត្យ រួចផ្តល់ជាពិន្ទុ និងលទ្ធផលដើម្បីបញ្ជាក់ថា និស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ៕