តុលាការកំពូលបន្តឃុំខ្លួនលោក ហុង សុខហួរ និងតម្រូវឲ្យប្រគល់កុំព្យូទ័រជូនតុលាការ
22-06-2016 08:53
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ សម្រេចតម្កល់សេចក្ដីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែលពោលគឺ សម្រេចបន្តឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក្នុងពន្ធនាគារ និងតម្រូវឲ្យលោក ហុង សុខហួរ ប្រគល់កុំព្យូទ័រដែលជាឧបករណ៍សម្រាប់ស្រាវជ្រាវផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមក្លែងក្លាយ ជូនតុលាការជាកំហិត។
សាលដីកានេះ បានប្រកាសចំពោះមុខលោក ហុង សុខហួរ និង មេធាវី។
សូមជំរាបថា នៅព្រឹកមិញនេះចៅក្រមជំនុំជម្រះនៃតុលាការកំពូល ប្រកាសសាលដីកាក្នុងសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។ ជាសាលដីកាដែលនឹងចេញក្នុងរយៈពេល ១៤ថ្ងៃខាងមុខទៀតនេះ គឺពាក់ព័ន្ធនឹងបណ្ដឹងតវ៉ាការឃុំខ្លួនលោក ហុង សុខហួរ ខុសនីតិវិធី និងបណ្ដឹងប្រឆាំងសាលក្រម ចាត់របៀបរបស់តុលាការក្រុងភ្នំពេញ៕