ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ដល់ឧត្តមសេនីយ៍ឯក ជូននាយទាហាន ចំនួន១៦រូប
26-12-2022 12:19
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន១៦រូប។
ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា នាយទាហាន ដែលត្រូវបានតម្លើងឋានន្ដរស័ក្ដិ រួមមាន៖
*ទី១៖ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន៥រូប
*ទី២៖ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន៥រូប
*ទី៣៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៦រូប៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖