(កូរ៉េខាងជើង)៖ យោងតាមព័ត៌មានស៊ិនហួរ បានផ្សាយឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមលើកទី២ ប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបាញ់លើកទី១បរាជ័យ (ប្រហែល២ម៉ោងក្រោយ) នេះបើតាមព័ត៌មានពីមន្រ្តីយោធាកូរ៉េខាងត្បូង។
មន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការបាញ់គ្រាប់មីស៊ីលលើកទី១ ចេញពីតំបន់ឆ្នេរសមុទ្រនៃក្រុង Wonsan របស់កូរ៉េខាងជើង ហើយចំពោះគ្រាប់ទី២ ក៏ស្ថិតនៅតំបន់ដដែលនោះដែរ។
សូមជំរាបថា បើទោះបីមានគំរាមកំហែងពីអន្តរជាតិច្រើនជាងលើក ច្រើនសារ កូរ៉េខាងជើងក៏នៅតែបន្ត បាញ់សាកល្បងអាវុធមីស៊ីលដដែល៕