(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញារង ចំនួន១៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន១៥កន្លែង នៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប សម្រាប់ឆ្នំាសិក្សា ២០២៣ ដែលនឹងចាប់ផ្តើមក្នុងខែមករា ឆ្នំា២០២៣ សម្រាប់ជំនាញផ្សេងៗនៃវិស័យកសិកម្ម។
* អាហារូបករណ៍ថ្នាក់បរិញ្ញារង គឺសម្រាប់និស្សិតដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នំា២០២២។
* អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តម្រូវឱ្យនិស្សិតមានវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិឆ្នំា២០២២។
ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រោមការដឹកនំារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយប្រទេសនានាលើឆាកអន្តរជាតិ កត្តានេះធ្វើឱ្យយុវជនដែលជាទំពំាងស្នងឬស្សី មានឱកាសគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ ទំាងនៅក្នុងប្រទេស និងបន្តទៅប្រទេសផ្សេងៗទៀតដើម្បីបង្កើន ចំណេះដឹងសម្រាប់អនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទំាងមូល។
* សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងអាហារូបករណ៍៣០កន្លែងនេះ សូមទំនាក់ទំនងតាមរយៈ
លោកស្រី កែវ សិរីសុគន្ធារី, លេខទូរស័ព្ទ៖ ០១៧ ៥៦៩ ០៤១
ឬក៏វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, លេខទូរស័ព្ទ៖ ០៩២ ៧៦៧ ៨៨០