(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅអគារស្ថាបនា តាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការធ្វើលំហាត់សមយុទ្ធនៅពេលនេះ ដើម្បីពង្រឹងសមត្ថភាព។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ និងភិតភ័យថាមានអគ្គិភ័យកើតឡើង នៅទីតាំងអគារស្ថាបនា៕