(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ឃាត់មនុស្ស១១នាក់ ក្នុងនោះមុខសញ្ញាជួញដូរ ១១នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ៤.២ក្រាម, ៣កញ្ចប់តូច នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
តាមរបាយការណ៍ទីតាំងដែលបង្ក្រាបបានរួមមានទី១. មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពង់ចាម បង្ក្រាប២ករណី ឃាត់ខ្លួន៥នាក់, ខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តក្រចេះ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពត បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕