(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើជាអធិបតីភាព ក្នុងពិធីទទួលជ័យលាភីពានរង្វាន់ជា «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» ដែលកម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៦ ដែលនឹងប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប នៅវិមានសន្តិភាព។
Fresh News នឹងធ្វើការផ្សាយផ្ទាល់ ពីកម្មវិធីនេះ ចេញពីវិមានសន្តិភាព។
សូមជម្រាបថា គណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប ដឹកនាំដោយលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាល បានមកដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងទឹកដីអង្គរខេត្តសៀមរាប និងធ្វើទស្សនៈកិច្ចនៅរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃទៀត ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីផ្តល់ជ័យលាភីពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រកាសទទួលស្គាល់ «កម្ពុជាជាគោលដៅវប្បធម៌ ពេញនិយមសម្រាប់ឆ្នាំ២០១៦» ផងដែរ៕