(ភ្នំពេញ)៖ បុរសជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយថ្នាំញៀន១១កញ្ចប់ កាលពីម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចប្លុកផ្លូវរទះភ្លើង ស្ថិតក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ឡី កុសល អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ ស្នាក់នៅកន្លែងកើតហេតុខាលើ ក្រោយកើតហេតុជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក រៀបចំឯកសារនឹងបញ្ជួនទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕