(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថានៅថ្ងៃទី២៥ ធ្នូ បើនិយាយអំពីពិធីអបអរសាទរបុណ្យណូអែល-Merry Christmas ជាទិវាជំនឿលើព្រះរបស់គ្រីស្ទបរិស័ទ ដែលបានជួបជុំក្រុម​គ្រួសារ បងប្អូន និងមិត្តភ័ក្តិ នៅទូទាំងពិភពលោកដ៏សែនរីករាយនេះ គឺជាបុណ្យដើម្បីរំឭកទៅដល់ព្រះអង្គប្រសូត្រផង និងដើម្បីរំលឹកនូវការគោរពដឹងគុណអំពីគុណតម្លៃនៃភាពស្ងប់សុខ ស្មោះត្រង់ ការបន្ទាបខ្លួនការដឹងគុណ សាមគ្គីភាព និងការរឹតចំណងផ្សះផ្សាជាតិ ដោយការជូនពរឧទ្ទិសនូវភាពស្ងប់សុខ និង «សន្ដិភាព»

បានសេចក្ដីថាបុណ្យណូអែល ជាការឆ្លុះបញ្ចាំងពីការផ្លាស់ឆ្នាំចាស់ និងត្រៀមទទួលយកឆ្នាំថ្មី ជាថ្ងៃផ្ញើសារជូនពរដល់គ្នាឧទ្ទិសដល់ទ្រង់ ដែលបានលះបង់ជីវិតដោយជាប់ឈើឆ្កាង រហូតក្លាយជាគ្រិស្ដសាសនានូវភាពស្ងប់សុខនិង «សន្តិភាព» ដែលទ្រង់ បាននាំមកជូនគ្រិស្ដបរិស័ទហ្នឹងឯង។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះប្រព័ន្ធជំនឿ «សន្ដិភាព» នៃគ្រិស្ដសាសនានេះ គឺជា «សន្តិភាព» ដល់ព្រលឹងតាមរយៈការផ្សះផ្សាជាមួយព្រះ និងសេចក្តីរីករាយ ចេញជាផលផ្លែផ្កាដែលបានបង្កើតឡើងយ៉ាងល្អគឺ​ «ព្រះអង្គជាម្ចាស់​នៃ​សន្តិភាព» នៅលើផែនដី ហើយអញ្ជើញបរិស័ទឲ្យធ្វើការដើម្បី «សន្ដិភាព» ផ្តល់នូវភាពរីករាយនិងស្ងប់សុខដល់មនុស្សគ្រប់ៗគ្នា ជាពេលវេលាដើម្បីនាំមកនូវការចងចាំ​ក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ជា​​បំណង​ល្អ​របស់​ព្រះ។

«សន្តិភាព​» ជាមួយ​នឹង​ព្រះនេះ ជា​ភស្ដុតាង​ចេញ​ពី​សារជូនពរថ្ងៃបុណ្យណូអែល នូវពាក្យ «សន្តិភាព​» ក្នុង​ចំណោម​មនុស្ស​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យយ៉ាងទូលំទូលាយ។ ព្រោះ «សន្តិភាព» ជាខ្លឹមសារក្នុងសារជូនពរក្នុងថ្ងៃបុណ្យណូអែលដើម្បីនាំមកនូវ «សន្តិភាព» ដែលទ្រង់ផ្ដល់ដល់មនុស្សគ្រប់ៗរូប គឺព្រះអង្គជាម្ចាស់នៃ «សន្តិភាព»។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាចំពោះពាក្យ «សន្តិភាព» នេះត្រូវបានផ្សាភ្ជាប់ទៅនឹងជីវិតរបស់ទ្រង់ តំាងពីប្រសូត្រ រហូតដល់ចុងបញ្ចប់នៃជីវិតរបស់ទ្រង់នៅលើផែនដី ហៅថា «RIP- Rest In Peace សូមស្ងប់ស្ងាត់ដោយសន្ដិភាព»។ ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីសន្តិភាពនេះ គឺនៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗ ដោយចេះទទួលពន្លឺពីព្រះអង្គហើយបន្ត ទៅកាន់មនុស្សគ្រប់ៗគ្នា បានផ្តល់សេចក្តីស្រឡាញ់ពីទ្រង់ចំពោះយើង និងសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ និងសម្រាប់ផងគ្នាទៅវិញទៅមកដ៏មហិមា។

ហេតុនេះចំពោះពិធីបុណ្យណូអែលនេះ នៅប្រទេសស៊ុយអែត សហគមន៍អឺរ៉ុប ក៏បានក្លាយជាទំនៀមទម្លាប់មួយ ណែនាំឲ្យមនុស្សធ្វើអាកប្បកិរិយាប្រកបដោយការគោរពនូវ «សន្តិភាព» ចាប់ពីចុងស.វ.ទី១៣ រហូតតរៀងមក។ ដូច្នេះពិធីបុណ្យណូអែល ជាការឧទ្ទិសដល់ «សន្តិភាព» ដែលទ្រង់នាំមកជូនគ្រិស្ដបរិស័ទហ្នឹងឯង។ បានន័យថាព្រះអង្គ គឺជាម្ចាស់ «សន្ដិភាព» របស់គ្រិស្ដបរិស័ទ៕