(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រសិទ្ធនាម ផ្លូវមួយដែលបានកសាងតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ឆ្ពោះទៅកោះស្តេចប្រវែងប្រមាណ៦០គីឡូម៉ែត្រ កាត់តាមឧទ្យាជាតិ បុទមសាគរ ស្ថិតក្នុងខេត្តកោះកុង ថាជា «វិថី សាយ ភូថង» ដើម្បីជាការតបស្នងដល់ គុណូបការៈរបស់ ព្រឹទ្ធាចារ្យ សាយ ភូថង ដែលបានបានបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា រំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២១ ខែមិថុនានេះ។
សូមបញ្ជាក់ថា លោកតា សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលធ្លាប់តស៊ូរំដោះប្រទេសកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៥:០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយរោគាពាទ៕