(កំពង់ស្ពឺ)៖ ដោយយកចិត្តទុកដាក់ចំពោះសុខមាលភាព និងសុខភាពរបស់បងប្អូនកម្មករ-កម្មការិនី និយោជិក ដែលកំពុងបំពេញការងារ គណៈគ្រប់គ្រងរោងចក្រ T.S SPORT (CAMBODIA) CO LTD បានដឹកនាំដាំដើមឈើជាច្រើនដើមនៅក្នុងបរិវេណរោងចក្រ។
គណៈគ្រប់គ្រងរោងចក្រ បានបញ្ជាក់ថា កន្លងមករោងចក្រក៏បានដាំដើមឈើជាប្រភេទ ឈើហូបផ្លែ ឈើលំអ និងបង្កើតជាសួនច្បារក្នុងបរិវេណរោងចក្រផងដែរ ដើម្បីបង្កើតនៅបរិយាកាសបរិសុទ្ធ ជួយដល់កម្មករ-កម្មការិនី និយោជិក ដែលកំពុងធ្វើការក្នុងរោងចក្រ។
បច្ចុប្បន្នរោងចក្រ ក៏កំពុងរៀបចំទីតាំងសម្រាប់ដាំដើមឈើប្រណិតជាច្រើនទៀត និងបង្កើតជាសួនបន្លែធម្មជាតិដែលមានការចូលរួមដាំដោយកម្មករ-កម្មការិនី និយោជិកផ្ទាល់ ដើម្បីឱ្យពួកគាត់អាចប្រមូលផលយកទៅធ្វើម្ហូបដោយឥតគិតថ្លៃបាន។
ជាមួយគ្នានេះ លោក ALPHABRODER អ្នកបញ្ជាទិញធំប្រចាំសហរដ្ឋអាមេរិក បានស្នើឱ្យរោងចក្ររៀបចំបរិស្ថាន និងដាំដើមឈើក្នុងបរិវេណរោងចក្រឱ្យបានច្រើន ដើម្បីគិតគូរពីសុខភាពរបស់កម្មករ-កម្មការិនី និយោជិក ទើបជាការល្អប្រសើរបំផុត។
សូមជម្រាបជូនថា T.S SPORT (CAMBODIA) CO.,LTD ជារោងចក្រផលិតសម្លៀកបំពាក់កីឡាសម្រាប់នាំចេញទៅលក់នៅ សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅ ភូមិឯកភាព ឃុំខ្នុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបង្កើតឱកាសការងារប្រមាណជាង ១០០០កន្លែងដល់ប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតប្រាក់ខែពី ២០០ដុល្លារ ទៅដល់ ៨០០ដុល្លារ និងត្រូវការជ្រើសរើស កម្មករ-កម្មការិនី និយោជិក ជិត ១០០០នាក់បន្ថែមទៀតផងដែរ៕