(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស បញ្ជាក់ពីការអនុវត្ត ការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវទៅបង់ប្រាក់ពន្ធនេះ នៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធានាគារ កាណាឌីយ៉ា ក.អ ឬធនាគារអេស៊ីលីដា។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានកែសម្រួលប្រភេទមធ្យោបាយដឹកជញ្ជូនមួយចំនួន។
សូមជម្រាបថា នៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធ លើមធ្យោបាយដឹកជញ្ជូន សម្រាប់ម៉ូតូផងដែរ៕
ព័ត៌មានលម្អិតនៃការប្រមូល និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៦ សូមអានប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសេចក្តីជូនដំណឹង រួមទាំងសេចក្តីណែនាំ របស់អគ្គនាយកដ្ឋាន ពន្ធដារទាំងស្រុង៖