(ភ្នំពេញ)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានជំរុញឱ្យភូមិនីមួយៗក្នុងឃុំបឹងព្រះ និងមន្ត្រីពាក់ព័ន្ធបន្តត្រូវយកចិត្តទុកបំពេញសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសិទ្ធភាពខ្ពស់។
ការជំរុញបែបនេះ របស់លោក អ៉ី លាង បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងទិសដៅបន្តនៅក្នុងឃុំបឹងព្រះ ដោយមានការចូលរួម មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងភូមិ សហគមន៍មូលដ្ឋានប្រមាណជាង ២រយនាក់ផងដែរ។
តំណាងអាជ្ញាធរដែនដីឃុំបឹងព្រះ បានឡើងអានរបាយការណ៍ការងារថា សកម្មភាពអភិវឌ្ឍន៍ក្នុងឃុំ ក៏ដូចជាការងារទិសដៅអនុវត្តន៍បន្តដោយសន្យាថាជំញរុញឱ្យប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុអញ្ជើញមកធ្វើអត្តញ្ញាប័ណ្ណ, បន្តពង្រឹងរចនាសម្ព័ន្ធ និងសមិទ្ធផលនានាភូមិ-ឃុំ ឱ្យកាន់តែល្អប្រសើរ, បន្តអនុវត្តន៍ការងារសង្គមកិច្ច និងបន្តធ្វើរបាយការណ៍ស្ថិតិជូនប្រជាពលរដ្ឋ និងសមាជិកថ្មី សំណាក់ស្រុកហើយជំរុញឱ្យមកចុះឈ្មោះបោះឆ្នោត។ល។
ជាមួយគ្នានេះ លោក អ៉ីវ លាង បានសម្តែងអំណរគុណប្រជាពលរដ្ឋឃុំបឹងព្រះ ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក ព្រមទាំងសូមបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿងតាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមានទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត។
បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ នៃប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ប្រមុខបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ សម្តេចបានខិតខំគ្រប់គ្រង ទប់ស្កាត់ ដោយបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងការពារ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។
លោក អ៉ីវ លាង ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងថវិកាផ្ទាល់ខ្លួនរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈបំផុត នាពេលកន្លងមកនេះ។
ទន្ទឹមនឹងនេះដែរ លោកបានលើកទឹកចិត្តខ្ពស់ដល់សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការសម្រេចបាននៅលទ្ធផលដ៏ល្អ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយលទ្ធផលនេះសបញ្ជាក់ថាការប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់បានគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់គណបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស។
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ ក៏បានសុំណូមពរ និងលើកទឹកចិត្តខ្ពស់ជូនសមាជិក សមាជិកាគណបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបម្រើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុក្ខដាក់ បម្រើប្រជាពលរដ្ឋ លុបបំបាត់អំពើការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ហើយផ្តល់ដំណោះស្រាយភ្លាមៗ តាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញទំនុកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា គឺជាទូក ចំណែកឯប្រជាពលរដ្ឋ គឺជាទឹក ទូកនឹងទឹក គឺត្រូវតែនៅជាមួយគ្នាគ្រប់ពេលវេលា តែបើទូកមិនល្អ ទឹកក៏អាចពន្លិចទូកបានដែរ។
លោក អ៉ីវ លាង បានរំលឹកថា ព្រះរាជាណាចកម្ពុជា នៅខែសីហា ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផងដែរ និងជាប្រធានអាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ដោយទទួលបានជោគជ័យជាទីមោតនៈក្រៃលែងទៀតផង។ ថ្មីៗនេះគម្រោងទិសដៅបន្តកំពុងអនុវត្តន៍រួមមាន៖ គម្រោងផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវល្បឿនលឿន រួមទាំងផ្លូវទឹក ស្ថិតក្នុងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវសាងសង់ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៣ ជាពិសេសត្រូវសម្រេចក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះសង្ឃឹមថា ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែចម្រើនរុងរឿងថែមទៀត៕