(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនលោក គីម រិទ្ធី ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក គីម រិទ្ធី គឺជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ៕