(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ស្ថាប័នសារព័ត៌មាន KCTV ថា បានលុបបឹងដាក់លូ និងបំផ្លាញស្ពាន ដែលជាសម្បត្តិរដ្ឋ នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រុមហ៊ុន និងអ្នកឧកញ៉ា អគ្គនាយក។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក បានស្នើដល់សារព័ត៌មានក្នុងស្រុកមួយនោះ លុបចោលនូវវីដេអូ និងសំណេរជាអក្សរដែលផ្សាយនៅលើទំព័រ Facebook របស់ស្ថាប័ននោះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក បានអះអាងថា ខ្លួននឹងដាក់ពាក្យបណ្ដឹង ដើម្បីសង្គ្រោះសិទ្ធិដែលបានបំពាន ពីសំណាក់អង្គភាពសារព័ត៌មាន គណនី Facebook ខ្មែរខូវឺធីវី តាមច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន៖