(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសហភាពសហព័ន្ធយុវជន ខេត្តរតនគិរី (ស.ស.យ.ក) ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

ដោយឡែកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី និងលោកស្រីព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូបទៀត បានរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន។

នាឱកាសនោះលោក ញ៉ែម សំអឿន បានសម្តែងការកោតសរសើរចំពោះសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលទុកជាគុណប្រយោជន៍សង្គមជាតិ។

លោក ញ៉ែម សំអឿន​ បានបន្តថា អគារថ្មីស្រឡាងនេះ ដើម្បីសម្រួលដល់តម្រូវការចាំបាច់សម្រាប់សមាជិក សមាជិកា ស.ស.យ.ក មានកន្លែងធ្វើការសមរម្យផងដែរ៕