Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួន មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន២នាក់ បញ្ជូនទៅកាន់តុលាការ

21-06-2016 21:48

(កំពង់ធំ)៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍​ ចុះប្រត្តិបត្តិការបង្ក្រាបបាន កាលពីសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិបារាយណ៍ ឃុំបារាយណ៍និងភូមិត្រពាំងឈូក ឃុំបឹង ក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំ។

លោកវរសេនីយនត្រី ឃុន ប៊ុនហួរ មេបញ្ជារការកងរាជអាវុធហត្ថស្រុកបារាយណ៍ បានឲ្យដឹងថាជនសង្ស័យទីឈ្មោះ មីុ ឧត្ដម ភេទប្រុស អាយុឆ្នាំរស់ភូមិអូសួរស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២ឈ្មោះ ព្រឹម ទូច ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងអូសបានវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ កាំភ្លើងខ្យល់១ដើម និងម៉ូតូ២គ្រឿងផងដែរ។

លោកបានបន្តទៀតថា ការចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើឡើង ខណ:ដែលជនសង្ស័យកំពុងតែចែកចាយ និងប្រើប្រាស់នៅផ្ទះជនសង្ស័យតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានទិញយកមកប្រើប្រាស់ និងលក់ឲ្យមិត្តភក្តិ បន្តចំណែកមេខ្លោងបានរត់គេច់ខ្លួនបាត់។

បើទោះបីជសង្ស័យមានហេតុផល់បែបនេះ ក៏ដោយសមត្ថកិច្ច នៅតែកសាងសុំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការនៅថ្ងៃទី២២ស្អែកនេះ ខណ:បក្ខពួក ស្ថិតក្រោមការតាមចាប់បន្តទៀត៕