(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានផលិតនូវវីដេអូអប់រំមួយ ដែលបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់ ស្របតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថារយៈពេលជិត១២ខែ ឆ្នាំ២០២២នេះ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន បានសរុបចំនួន៦,១៦១ករណី និងឃាត់មនុស្ស បានចំនួន១២,៤២៣ ស្រី៩១៨នាក់ (ជនបរទេស ២៥៩នាក់ ស្រី៣៣នាក់ មាន៩សញ្ជាតិ) ដោយដកហូតបានសារធាតុញៀនគ្រប់ប្រភេទ បានសរុប១៤តោន ៥០៤គីឡូ ០៨.៦៦ក្រាម៕
សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖