(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានកែសម្រួល និងផ្ទេរភារកិច្ចនោះរួមមាន៖

*ទី១៖ ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ពីប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
*ទី២៖ ឧត្តមសេនីយ៍ឯក យូ សារុំ ពីប្រធាននាយកដ្ឋានជនភៀសខ្លួន ទៅជាប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ
*ទី៣៖ ឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន
*ទី៤៖ ឧត្តមសេនីយ៍ទោ ទាង សុឃាង ពីអនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន្ដ និងបច្ចេកវិទ្យា ទៅជាប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី៖