Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបឈើបានជាច្រើនម៉ែត្រគូប នៅស្រុកសំបូរ ខេត្តក្រចេះ ដែលឈ្មួញលាក់ទុកក្នុងព្រៃ

23-12-2022 22:29

(ក្រចេះ)៖ កម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងអាវុធហត្ថក្រចេះ ចុះបង្ក្រាបឈើអាបានជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃ បម្រុងដឹកយកទៅលក់បន្ត។ ប្រត្តិបត្តិការនេះឡើង នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ។

លោក កែវ ចំណាន បានឲ្យដឹងថា ឈើទាំងនោះជាប្រភេទឈើអា លេខ១.២ (ស្រឡៅ និងត្រាច) តែមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ ព្រោះក្រុមឈ្មួញលាក់ទុកក្នុងព្រៃ មិនមានអ្នកណាចេញមុខមកអះអាងថា ឈើរបស់ខ្លួននោះទេ។ ឈើទាំងនោះមិនទាន់ដឹងចំនួនម៉ែត្រនោះទេ ព្រោះកម្លាំងធ្វើការវាស់វែងមិនទាន់រួច។

បច្ចុប្បន្នឈើទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕