(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ ខណៈអ្នកជាសះស្បើយ២២នាក់

២៖ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះបោះឆ្នោត នៅអាណត្តិក្រោយទៀត

៣៖ កម្ពុជាគាំទ្រឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេស ក្នុងការរកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ាន

៤៖ អាល្លឺម៉ង់ចាប់ខ្លួនបុគ្គលិកផ្នែកស៉ើបការណ៍សម្ងាត់ម្នាក់ ពីបទក្បត់ជាតិដោយសារជាប់សង្ស័យធ្វើចារកម្មឱ្យរុស្ស៉ី

៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២៣ ខែធ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៤លាននាក់ និងស្លាប់ជាង៣៦.៤ម៉ឺននាក់

៦៖ តួកគី និងអារ៉ាប៊ីសាអូឌីត ថ្កោលទោសការហាមមិនឲ្យស្រ្តី ចូលរៀនសាកលវិទ្យាល័យ របស់ក្រុមតាលីបង់

៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៣៨,០៩៩នាក់, ដូសទី៣ចំនួន ១០,៤១១,៤១៤នាក់, ដូសទី៤ចំនួន ៤,៧៤១,៨២៣នាក់ និងដូសទី៥ចំនួន ១,២០៦,៣៧០នាក់ (គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២)

៨៖ ជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាជាតិចំនួន ៨៦៤ពាន់លានដុល្លារ ដែលជំរុញដោយវិស័យយោធា

៩៖ អ្នកនាំពាក្យក្រសួងអប់រំ៖ លទ្ធផលបាក់ឌុបជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់អ្នកសិក្សា មិនគួរជាទីបញ្ចប់នៃការសិក្សាទេ !

១០៖ ប្រមុខការទូតអាមេរិក ថានឹងស្នើចិនជួយបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង ត្រឡប់់មករកតុចរចា

១១៖ សេតវិមាន៖ កូរ៉េខាងជើង លក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner

១២៖ កូរ៉េខាងជើង នៅតែបដិសេធថាមិនបានលក់អាវុធឱ្យរុស្ស៉ី ឡើយ

១៣៖ រុស្ស៉ី ថ្កោលទោសផែនការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ជប៉ុន

១៤៖ រុស្ស៊ីនិយាយថា ប្រព័ន្ធខែលមីស៊ីល Patriot របស់អាមេរិក នឹងមិនជួយបញ្ចប់សង្គ្រាមអ៊ុយក្រែនឡើយ

១៥៖ វិមានក្រឹមឡាំង៖ លោក បៃដិន និងលោក ហ្សេលេនស្គី មិនអើពើនឹងកង្វល់របស់រុស្ស៉ី

១៦៖ វិភាគអន្តរជាតិ៖ តើរុស្ស៉ី នឹងវាយលុកលើរដ្ឋធានីកៀវ ជាថ្មី ចេញពីទឹកដីបេឡារុស ឬ?

- ព័ត៌មាន Fresh News Plus

១៖ ByteDance រកឃើញថា បុគ្គលិករបស់ខ្លួនបានប្រើប្រាស់ទិន្នន័យ TikTok របស់អ្នកសែតពីររូប

២៖ Google កំពុងសិក្សាទៅលើមុខងារ AI ដែលអាចបកប្រែអក្សរដែលពិបាកអានរបស់ពេទ្យ

៣៖ Samsung ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកាសចេញម៉ូដែល Galaxy S23 នៅថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ

៤៖ Daniel Craig មិនខ្វល់ថា នរណានឹងក្លាយជាតួអង្គ James Bond ជំនួស ក្រោយលោកចូលនិវត្តន៍

៥៖ គ្រូបង្វឹកប៉ូឡូញ លោក Michniewicz នឹងចាកចេញពីតំណែង បន្ទាប់ពីប្រេះឆាកិច្ចសន្យាថ្មី

៦៖ របាយការណ៍៖ Messi បន្តកិច្ចសន្យាជាមួយ PSG មួយរដូវកាលទៀត

៧៖ អតីតអ្នកចាត់ការក្លិប Chelsea និងជម្រើសជាតិហ្គាណា លោក Avram Grant ត្រូវបានតែងតាំងជាគ្រូបង្វឹកសំប៊ី

៨៖ Twitter កំពុងបាត់បង់ក្បាលម៉ាស៊ីនដ៏កំពូលមួយរូបបន្ថែមទៀត ស្របពេលដែល Musk នៅតែមិនព្រមបោះបង់គំនិតបញ្ឈប់បុគ្គលិក


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)