(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា៖
* ក្រុងឧដុង្គម៉ែជ័យ មានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់, សង្កាត់វាលពង់, សង្កាត់ត្រាចទង, សង្កាត់ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ។ ទីតាំងរដ្ឋបាល ក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។
* ស្រុកសាមគ្គីមុនីជ័យ មានឃុំចំនួន១០គឺ ឃុំចាន់សែន, ឃុំជើងរាស់, ឃុំជំពូព្រឹក្ស, ឃុំក្រាំងចេក, ឃុំមានជ័យ, ឃុំព្រៃក្រសាំង, ឃុំយុទ្ធសាមគ្គី, ឃុំដំណាក់រាំង, ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖