(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។ នេះបើតាមអនុក្រឹតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ស្រុកអូរគ្រៀងសែនជ័យ មានចំនួន៥ឃុំ គឺឃុំក្បាលដំរី ឃុំអូរគ្រៀ ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ទីតាំងរដ្ឋបាលស្រុកអូរគ្រៀលសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖