(ឧត្តរមានជ័យ)៖ សពស្ត្រីម្នាក់មានវ័យប្រហែល២០ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងកម្ពោតព្រៃយ៉ាងអណោចអធមដោយអារ-ក នៅចំណុចភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

ក្រោយពិនិត្យសពយ៉ាងល្អិតល្អន់ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបុរសជាប្តីភ្លាមៗផងដែរ។

ពាក់ព័ន្ធទៅនឹងករណីឃាតកម្មអារ-ក សម្លាប់ស្ត្រីខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ស្ត្រីរងគ្រោះដែលត្រូវឃាតកសម្លាប់នៅក្នុងព្រៃមានឈ្មោះ ស្រី ម៉ាច មានមុខរបរជាបុគ្គលិកធ្វើការនៅផ្នែកអនាម័យ ក្នុងអគារចិនមួយកន្លែង។

មុនពេលស្ត្រីរងគ្រោះស្លាប់ គេឃើញបុរសជាប្តី ដឹកប្រពន្ធទៅធ្វើការធ្វើ ទើបគេសង្ស័យថាការស្លាប់របស់ស្ត្រីខាងលើ អាចជាប់ពាក់ព័ន្ធជាមួយប្តី ប៉ុន្តែព័ត៌មានច្បាស់ការយ៉ាងណានោះ រង់ចាំបុរសជាប្តីផ្តល់ចម្លើយពិត