(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានផ្ញើសារប្រគេន សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ដែលត្រូវជាញោមបង្កើតរបស់ព្រះអង្គ កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ដោយអំណាចគុណបុណ្យព្រះរតន:ត្រ័យ និងមហាបុញ្ញកុសល​ផល​បុណ្យទាំងឡាយ​ សូមឧទ្ទិសជូនចំពោះដួងវិញ្ញាណខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានអញ្ជើញទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសក អំ សុខ បានទទួលមរណភាពនៅថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨៖៣៧នាទីយប់ ក្នុងជន្មាយុ ៨៩ ដោយជរាពាធ៕