(ភ្នំពេញ)៖ កម្មវិធីសន្សំពិសេស «រីកចម្រើនដោយសុខុមាលភាព» ផ្ដល់ជូននូវរង្វាន់សន្ធឹកសន្ធាប់ ជាមួយអត្រាការប្រាក់ខ្ពស់ រហូតដល់ ៩.៧៥% និងកម្មវិធីសន្សំពិសេស «រីកចម្រើនអស្ចារ្យ» ដែលទទួលបានអត្រាការប្រាក់ រហូតដល់១០.១៥% ពីប្រាសាក់ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ខែមិថុនានេះហើយ។ ហេតុនេះ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាប្រញាប់រួសរាន់ឡើង ដើម្បីមកទទួលយកអត្ថប្រយោជន៍ ដ៏អស្ចារ្យនេះពីប្រាសាក់។
កម្មវិធីសន្សំពិសេស «រីកចម្រើនដោយសុខុមាលភាព» បានផ្តល់ទាំងអត្រាការប្រាក់រហូតដល់ ៩,៧៥% និងផ្តល់ទាំងរង្វាន់ ដូចជា កុំព្យូទ័រ Mac Air, ទូរស័ព្ទ iPhone 6S Plus 64G, iPhone 6S 64G, iPhone 6 64G, ទូរសព្ទ Samsung Galaxy A7, J7, J2, J1, J1 mini និង រង្វាន់ជាច្រើនទៀត។ លើសពីនេះ អតិថិជននឹងទទួលបានប័ណ្ណ ATM និងការភ្ជាប់សេវាធនាគារចល័ត ប្រាសាក់ដោយឥតគិតថ្លៃទៀតផង។
យោងតាមប្រសាសន៍ របស់លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឲ្យដឹងថា «ការផ្តល់ជូននូវកម្មវិធីសន្សំពិសេស នេះគឺកាដូពិសេស ដែលប្រាសាក់ផ្ដល់ជូន សម្រាប់អតិថិជន និងសាធារណជនទាំងអស់ ដែលមានបំណងមកដាក់សន្សំ ជាមួយស្ថាប័នហិរញ្ញវត្ថុ ដែលមានភាពរឹងមាំជាង២០ឆ្នាំមកហើយ ជាមួយអត្រាការប្រាក់ខ្ពស់ គួរជាទីពេញចិត្ត។ យើងផ្ដល់ជូននូវភាពរីកចម្រើន ប្រកបដោយសុខុមាលភាព និង ទំនុកចិត្តសម្រាប់ អតិថិជនទាំងអស់»។
មានបទពិសោធន៍ច្រើន ជាង២០ឆ្នាំផ្នែកហិរញ្ញវត្ថុ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន។ បច្ចុប្បន្ននេះ ប្រាសាក់មានទ្រព្យសកម្មសរុប លើសពី ១,០០០ លានដុល្លារអាមេរិក ដោយទទួលបានទំនុកចិត្ត ពីអតិថិជនដាក់ប្រាក់បញ្ញើច្រើន ជាង៤៩៤ពាន់នាក់ និងគណនីបញ្ញើច្រើន ជាង៥៣៤លានដុល្លារអាមេរិក ប្រាសាក់មានបណ្តាញការិយាល័យចំនួន១៨០ និងទូអេធីអឹមចំនួន១០៨ គ្របដណ្តប់នៅទូទាំងប្រទេស បំពាក់ដោយប្រព័ន្ធ បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការធ្វើប្រតិបត្តិការ របស់អតិថិជនគ្រប់ពេលវេលា។ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៦។
បច្ចុប្បន្ន ប្រាសាក់ គឺជាគ្រឹះស្ថាន ដែលធំជាងគេ និងឈានមុខគេ បើគិតលើទ្រព្យសកម្មសរុប ដើមទុនចុះបញ្ជីបញ្ញើ សំពៀតឥណទាន បណ្តាញការិយាល័យ ទូអេធីអឹម។
ក្រៅពីផ្តល់សេវាប្រាក់បញ្ញើ និងកម្ចីជូនដល់អតិថិជន ប្រាសាក់បានផ្តល់សេវាធនាគារជាច្រើនទៀត រួមមាន សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ផ្ទេរប្រាក់ ផ្ទេរប្រាក់តាម Cash-by-Code សេវាអេធីអឹម សេវាទិញកាតទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗជាច្រើនទៀត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prasac.com.kh និង ទាក់ទងមកទូរស័ព្ទលេខ ០២៣ ៩៩៩ ៩១១៕