(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប៖ សិស្សជាប់ ៩០ ៩៥០នាក់ស្មើនឹង ៧២.៣៣% និទ្ទេស A ១០៤៩នាក់, និទ្ទេស B ៧២៣២នាក់, និទ្ទេស C ១៩០៥៣នាក់, និទ្ទេស D ៣១ ១៦៦នាក់ និងនិទ្ទេស E ៣២ ៤៥០នាក់
២៖ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកុមារ ហ៉ី ទៀងគីមហុង អាយុ១៣ឆ្នាំ ដែលប្រឡងជាប់បាក់ឌុប បាននិទ្ទេស C និងអបអរសាទរជាមួយសិស្សដែលប្រឡងជាប់ទាំងអស់
៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋលុបបំបាត់វប្បធម៌ខ្លាចនរគបាលចរាចរណ៍ ជាងការគោរពច្បាប់
៤៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អាទិភាពលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌ និងប្រកាសគម្រោងសង់ស្ពាន-ផ្លូវសំខាន់ៗបន្ថែមទៀត ជាមួយការអំពាវនាវកុំឲ្យដឹកលើសទម្ងន់
៥៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកកុំឲ្យអ្នកដទៃពាក់ព័ន្ធជាមួយក្រុមជនក្បត់ជាតិ៣ជំនាន់ ប្រយ័ត្នប្រឈមនឹងផ្លូវច្បាប់
៦៖ សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា «ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ល្ងង់ដល់ថ្នាក់មិនយល់ពីអាណត្តិប្រធានអាស៊ាន» ហើយប្រមាថធ្ងន់ធ្ងរដល់ប្រធានាធិបតីបារាំង, មេដឹកនាំអឺរ៉ុប-អាស៊ាន
៧៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកចោទបក្សប្រជាជនជាចោរ គឺត្រូវតែប្តឹង ហើយការប្តឹងលោក សុន ឆ័យ ជាការលុបបំបាត់វប្បធម៌លាបពណ៌បោះឆ្នោត
៨៖ សម្ដេចតេជោ ហ៊ុន សែន៖ នាឡិកាផលិតជូនមេដឹកនាំអាស៊ាន មិនបានប្រើថវិកាជាតិឡើយ គឺក្រុមហ៊ុនឯកជនផលិតជូនរាជរដ្ឋាភិបាល, សរុបតម្លៃជាងកន្លះលានដុល្លារ
៩៖ សម្តេចតេជោ ហ៊ុន សែន៖ ភាពជាប្រធានអាស៊ាន បានធ្វើឱ្យកម្ពុជារវល់ តែបាននាំមកនូវកិត្តិនាមខ្ទរខ្ទារ
១០៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបុគ្គល ប៊ុត ប៊ុនតិញ ចេញមុខបកស្រាយរឿងផឹកស្រាក្រហម និងដឹកស្ត្រីមេម៉ាយចេញពីវត្តភ្នំសិរី នៅសហរដ្ឋអាមេរិក
១១៖ ផ្ទះលោក សម រង្ស៉ី ដែលតុលាការរឹបអូស ត្រូវបានលក់ក្នុងតម្លៃជាង ១.៦លានដុល្លារ ដើម្បីសងជំងឺចិត្តដើមបណ្តឹង, សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតាមពិនិត្យមើលថែមទៀត ខណៈទើបតែទទួលបានសំណងជំងឺចិត្តជាង ៧សែនដុល្លារ
១២៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូន ងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនក្នុងការដឹកជញ្ជូនទំនិញ ដើម្បីទទួលបានផលចំណេញ
- ព័ត៌មាន Fresh News Plus
១៖ ស្របពេល Twitter កំពុងជួបទុក្ខ បណ្តាញផ្សព្វផ្សាយសង្គម Mastodon សម្ងំទាញយកប្រជាប្រិយភាពពីអ្នកប្រើប្រាស់ បានខ្ទង់ ១ម៉ឺននាក់ក្នុងមួយម៉ោង
២៖ Apple នឹងពន្យាពេលការផលិត iPhone SE 4 រហូតដល់ឆ្នាំ២០២៤ ឯណោះ
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)