យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែធ្នូ៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៥៥នាក់
22-12-2022 17:30
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី, និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,១៥០ករណី ឃាត់មនុស្ស ១៤,៣៨៨នាក់ (ស្រី៩១៨នាក់)៕