(បន្ទាយមានជ័យ)៖ យោងការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការប្រគល់គ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមច្រេះស៉ីបាតឃ្លាំង ជូនអង្គភាពកម្ចាត់មីនស៉ីម៉ាក់។
គ្រាប់មិនទាន់ផ្ទុះរួមមាន គ្រាប់បែកដៃចំនួន ៤គ្រាប់ គ្រាប់ស៉ីវ៉ែនធីណៃ(M79) ចំនួន ៧គ្រាប់ គ្រាប់កាំភ្លើងដៃ(AK) ចំនួន ១គីឡូក្រាម សាសបេ ចំនួន១ AK៤៧ ច្រេះចាប់ ខូចគុណភាព ចំនួន ៤ដើម។
សូមបញ្ជាក់ថា គ្រាប់ទាំងនេះ គឺមាននៅក្នុងឃ្លាំងចាស់ ដោយអង្គភាពត្រូវការរុះរើធ្វើ សាងសង់អាគារថ្មី ដើម្បីជៀសវាងមានគ្រាប់ចាស់២ទាំងនោះ បង្កគ្រោះថ្នាក់ជាយថាហេតុ ទើបសមត្ថកិច្ច ប្រគល់ជូនអង្គភាពស៉ីម៉ាក់យកទៅកម្ទេចចោល៕