ប្រជាពលរដ្ឋនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់
22-12-2022 06:00
(ភ្នំពេញ)៖ លោក ពៅ កាល់ម៉ែត អាយុ៣៩ឆ្នាំ និងប្រពន្ធ អ៊ុយ សារី អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧D ផ្លូវលេខ៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី (ផ្ទះល្វែង) ក្បាលដីលេខ ៣៥៤៦ ដែលមានទទឹង ៤ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ នៅក្នុង បុរី លឹម ឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ។
លោក ពៅ កាល់ម៉ែត បានឲ្យដឹងថា ប្លង់ដីដែលបាត់នេះមានព្រំប្រទល់ដី ខាងជើងទល់នឹង ផ្លូវលេខ៤ ខាងកើតទល់នឹង ក្បាលដីលេខ ៣៥៤៥ ខាងលិចទល់នឹង ក្បាលដីលេខ ៣៥៤៧ ដោយសារពួកគាត់រុះរើផ្លាស់ប្តូរ ទៅនៅផ្ទះថ្មី ហើយមិនដឹងច្រឡំដៃទុកនៅទីណានោះទេ។
លោកអះអាងថា លោកពុំបានយកលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី (ផ្ទះល្វែង) នេះទៅដាក់លក់ ជួល បញ្ចាំ ឬផ្ទេរសិទ្ធិទៅឲ្យអ្នកផ្សេងឡើយ ចំពោះដីនេះមិនទាន់បានចុះបញ្ជីនៅឡើយ។
ប្រសិនបើថ្ងៃក្រោយមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ឬពាក់ព័ន្ឋនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឲ្យបុគ្គលផ្សេង លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕