(ភ្នំពេញ)៖ ក្រុមគ្រួសារសាច់ញត្តិ បានឱ្យដឹងថា សពអ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នឹងដង្ហែទៅបញ្ចុះនៅម្តុំកំបូល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា ដែលជាសេដ្ឋី និងជាក្រុមហ៊ុនបើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេកាលពី ដើមទសវត្សរ៍៩០នោះ បានទទួលមរណភាព នៅវេលាម៉ោង១២៖៤៥នាទី យប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ៕