Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិមាន ចុះពិនិត្យស្ថានភាពផ្លូវលំ និងផ្ទះ២៧ខ្នងរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្ទោង

21-06-2016 15:39

(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំពពក ស្រុកស្ទោង នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋ នៅភូមិស្រែក្រសាំង ឃុំពពក ចំនួន២៧ខ្នង ដែលបានទទួលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

 បន្ថែមពីនេះ លោកអភិបាលរង បានបន្ដចុះត្រួតពិនិត្យការជួសជុលផ្លូវ ក្រាលគ្រួសក្រហមប្រវែង១,៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ចាប់ពីចំណុច ផ្លូវជាតិលេខ៦ ដល់វត្តត្រែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ដែលជាអំណោយរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង។

ជាងចុងក្រោយ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ហើយត្រូវរកកន្លែងមានសុវត្ថិភាព ជៀសវាងគ្រោះមហន្តរាយ ដូចជារន្ទះបាញ់ ខ្យល់កន្តាក់រលំដើមឈើ រលំផ្ទះជាដើម និងជួយថែរក្សាការពារសម្បត្តិរបស់រដ្ឋ ព្រោះថាទ្រព្យសម្បត្តិរដ្ឋក៏ដូចជារបស់ដែរក្នុងនោះដែរ លោកក៏បានជួយឧបត្ថម្ភដល់គ្រួសារ ដែលរបើកដំបូលទាំងស្រុង ២គ្រួសារផងដែរ៕