(ភ្នំពេញ)៖ បុរសម្នាក់វ័យប្រហែល២០ឆ្នាំ ប៉ងលោតទឹកសម្លាប់ ពីលើស្ពានព្រះមុន្នីវង្សចាស់ តែសំណាងល្អត្រូវបានសមត្ថកិច្ចនិង ប្រជាការពារខណ្ឌ ជួយទាន់ពេលវេលា ក្រោយមកសមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ។
ហេតុការណ៍នេះ កើតឡើងនាម៉ោង១៖៣០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅលើស្ពានព្រះមុន្នីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានទីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់បានដើរនៅលើស្ពាន ស្រាប់តែមួយសន្ទុះក្រោយមក បានឡើងលើ បង្កាន់ដៃស្ពាន ប៉ងលោតសម្លាប់ខ្លួន ខណៈពេលនោះសមត្ថកិច្ច និងប្រជាការពារដែលនៅក្បែរនោះ បានទៅជួយឃាត់ទាន់ពេលវេលា។
ប្រភពដដែលបន្ដថា គេមិនស្គាល់ឈ្មោះបុរសម្នាក់នេះ ហើយក៏មិនដឹងថា មានវិបត្តិអ្វីទេនៅក្នុងចិត្តដែរ បានជាគិតខ្លីយ៉ាងដូចនេះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកទៅផ្ទះវិញ៕