(ភ្នំពេញ)៖ លោក ផេង គីមស្រ៊ុន ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាគណៈសង្ឃនាយក ចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុត ប្រគេនចំពោះសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលមហាឧបាសក អំ សុខ ញោមប្រុសបង្កើតរបស់សម្តេច បានទទួលមរណៈភាព។
ដោយអំណាចគុណបុណ្យព្រះរតន:ត្រ័យ និងមហាបុញ្ញកុសលផលបុណ្យទាំងឡាយ សូមឧទ្ទិសជូនចំពោះដួងវិញ្ញាណខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានអញ្ជើញទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា មហាឧបាសក អំ សុខ បានទទួលមរណភាពនៅថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨៖៣៧នាទីយប់ ក្នុងជន្មាយុ ៨៩ ដោយជរាពាធ។
មហាឧបាសក អំ សុខ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕