(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចូលរួមបរិច្ចាគថវិកាចំនួន ៦០,០៧០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ការប្រគល់ថវិកាខាងលើនេះធ្វើឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តាមរយៈលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងលោក សន ច័ន្ទថន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។
គួរជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថានិក និងជាប្រធានកិត្តិយស បានខិតខំបន្តបេសកកម្មធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងកុមារនៅកម្ពុជា៕