Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណាន ទទួលស្គាល់កំហុស និងព្រមលាចាកសិក្ខាបទ ពីសាលាគណៈរាជធានីភ្នំពេញ

21-06-2016 12:57

(ភ្នំពេញ)៖ ​មន្រ្តីសង្ឃសាលាគណៈរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានដាក់ឲ្យព្រះភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណាន ដែលបានបង្ហោះវីដេអូ មិនគប្បីលើបណ្ដាញសង្គម Facebook និងធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សាធារណជន និងប៉ះពាល់ដល់កិត្តិយស ព្រះពុទ្ធសាសនានោះ ឲ្យធ្វើការលាចាកសិក្ខាបទ (សឹក) ដើម្បីថែរក្សាតម្លៃ ព្រះពុទ្ធសាសនា។

ព្រះភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណាន បានមានសង្ឃដីកាថា «ចំពោះរឿងរ៉ាវកេរ្តិ៍អាស្រូវ កន្លងមក ខ្ញុំព្រះករុណា អាត្មាភាព នឹងទទួលនូវទោសកំហុស ដែលខ្លួនបានប្រព្រឹត្ត ចំពោះមុខច្បាប់ ហើយព្រមលាចាកសិក្ខាបទ ដើម្បីថែរក្សាតម្លៃព្រះពុទ្ធសាសនា និងរក្សានូវភាពស្អាតស្អំ របស់ព្រះសង្ឃទាំងឡាយ ដែលគង់នៅក្នុងប្រទេស និងក្រៅប្រទេស បន្ទាប់ពីចប់កិច្ចការ នៅសាលាគណរាជធានីភ្នំពេញ នេះតទៅ»

តាម Facebook សាលាគណរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរក្សាកិត្តិយសព្រះពុទ្ធសាសនា សូមសាធារណជន មេត្តាកុំយករូបភាពទាំងនេះ ធ្វើជាកម្មវត្ថុបញ្ហាតទៅទៀត ព្រោះរឿងនេះ គ្រាន់តែជារឿងរបស់បុគ្គល តែប៉ុណ្ណោះ។

សូមជម្រាបថា ការលារចាកសិក្ខាបទ របស់ព្រះភិក្ខុ​អគ្គ​មុន្នី វ៉ា ស៊ីណាន ត្រូវបានធ្វើឡើងដោយព្រះមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ មាន ព្រះសិរីកោសល្យ ស៊ុ សុខា, ព្រះមេត្តានុរក្ស ង៉ែត រ៉ាវ និងព្រះមង្គលវិសុខ សុខ សុភាព និងមានការប្រកាសជាសាធារណៈ ផងដែរ។

សូមរំឭកថា កាលពីពេលកន្លងទៅ ព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន បានបង្ហោះរូបភាពអាក្រាត និងថតវីដេអូសេពកាមខ្លួនឯង បង្ហោះលើបណ្ដាញសង្គម Facebook ដែលមានប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធ​បរិស័ទ​ជាច្រើន បានលើកឡើងនូវការរិះគន់ថា បណ្ដាលឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា យ៉ាងខ្លាំងក្លា។ ម្យ៉ាងទៀត ក្រសួងធម្មការ និងសាសនា ក៏អំពាវនាវដល់សាធារណជន ប្រសិនបើបានឃើញមានរឿងរ៉ាវ មិនគប្បីណាមួយ សូមចូលរួមធ្វើការអប់រំផ្ទាល់ ដើម្បីលើកតម្កើនតម្លៃព្រះពុទ្ធសាសនា៕