(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការឃាត់ខ្លូន ជនសង្ស័យម្នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួន។

លោក ចាប សុផាឬទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រាប់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត ជាលទ្ធផលកម្លាំងនគរបាល បានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ ស៊ឹម វិច្ឆ័យ អាយុ២៤ឆ្នាំ និងដកហូតបានវត្ថុតាងជាច្រើនដូចជា គ្រឿងញៀនប្រភេទម៉ាទឹកកក១កញ្ចប់ និងប្រភេទគ្រាប់៤៨គ្រាប់ ដបកែឆ្នៃ១ និងទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លូ​នទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕