(អាល់ហ្សេរី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្ឆ្ន២០២២ បានជួបពិភាក្សាការងារជាមួយ លោក Amb Amar Belani អគ្គលេខាធិការ ក្រសួងការបរទេស នៃប្រទេសអាល់ហ្សេរី និងជាបេសកជនពិសេសទទួលបន្ទុកហ្សាហារ៉ាខាងលិច។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងពីការផ្សាភ្ជាប់កម្ពុជា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីស្ថានការណ៍នៅកម្ពុជា ដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ ព្រមទាំងបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា។
ជាមួយគ្នានោះ អគ្គលេខាធិការ ក្រសួងការបរទេស នៃប្រទេសអាល់ហ្សេរី បានកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានសុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន ដែលជាគំរូល្អសម្រាប់ពិភពលោក។
លោកក៏បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអាល់ហ្សេរី-កម្ពុជា នឹងមានភាពកាន់តែរឹងមាំ៕