(សេអ៊ូល)៖ ភ្នាក់ងារស៊ើបការសម្ងាត់កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានត្រៀមជើងទម្រ ទុកសម្រាប់ បាញ់គ្រាប់មីស៊ីលផ្លោង រំលងទ្វីបឈ្មោះ Musudan ដែលខ្លួនធ្លាប់បានទទួលបរាជ័យ ក្នុងការសាកល្បងច្រើនដងរួចមកហើយនោះ សាជាថ្មីនៅតំបន់ឆ្នេរភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថាប្រាប់ស៊ិនហួរ កាលពីព្រឹកថ្ងៃអង្គារនេះថា ខ្លួនកំពុងតែតាមដាន សកម្មភាពកូរ៉េខាងជើងយ៉ាងដិតដល់ នឹងត្រៀមទប់ទល់ចំពោះការបង្កហេតុណាមួយ នាអំឡុងការបាញ់គ្រាប់មីស៊ីល ដែលនឹងរំលោភបំពានជាថ្មីបន្ថែមទៀត ទៅនឹងការព្រមានរបស់អន្តរជាតិនោះ៕