(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរងយោធភូមិភាគទី៥ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតី ឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ នៅទីបញ្ជាការវរសេនាតូចលេខ ១ ។
លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ បានផ្សព្វផ្សាយការវិវឌ្ឍសភាពការន៍ជាតិ អន្តរជាតិ ច្បាប់ លន្ខន្តិក: បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ឱ្យដល់នាយទាហាន នាយទាហានរង និងពលទាហាន យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែម ពិសេសកុំឲ្យចាញ់បោកមនោគមន៍វិជ្ជា សង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ទៅលើភារកិច្ចជាយោធិនត្រូវស្មោះត្រង់ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឲ្យបានដាច់ខាតនូវបូរណភាពដែនដី និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល របស់ប្រទេសជាតិមាតុភូមិ និងប្រជាជន ៕